កម្មវិធីស្នូល

អប់រំ

ចំពោះកម្មវិធីអប់រំ ស៊ីថេប មានគោលបំណងយ៉ាងច្បាស់លាស់ក្នុងការជួយលើកស្ទួយវិស័យអប់រំកម្ពុជា បំផុសនិងជំរុញជំនាញកុំព្យូទ័រនិងអ៊ីនធឺណែតឲ្យបានទូលំទូលាយដល់សិស្ស យុវជន និងពលរដ្ឋនៅជនបទ ដើម្បីកុំឲ្យមានគម្លាតចំណេះដឹងផ្នែកព័ត៌មានវិទ្យារវាងអ្នកជនបទនិងអ្នកទីក្រុង ។

ការងារ

ដោយមើលឃើញតម្រូវការកម្លាំងពលកម្មក្នុងប្រទេសកាន់តែច្រើនឡើងៗ ហើយដែលនិន្នាការនេះផ្ទុយស្រឡះពីស្ថានភាពបច្ចុប្បន្នដែលប្រជាជនកម្ពុជាបាននិងកំពុងចាកចេញពីប្រទេសទៅធ្វើការនៅក្រៅប្រទេស បង្កឲ្យមានកង្វះកម្លាំងពលកម្មយ៉ាងច្រើន មិនតែប៉ុណ្ណោះពលករចំណាកស្រុកកម្ពុជាបានប្រឈមនឹងបញ្ហាជាច្រើន ដូចជាត្រូវបានគេជួញដូរភេទ កេងប្រវ័ញ្ចកម្លាំងពលកម្ម ចាប់ខ្លួន ឬមិនបើកប្រាក់ខែ ព្រោះចូលទៅធ្វើការខុសច្បាប់ ហើយកាន់តែធ្ងន់ធ្ងរអាចបាត់បង់ជីវិតថែមទៀត។

កសិកម្ម

ដើម្បីអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាពនិងកុំឲ្យមានគម្លាតអត្ថប្រយោជន៍ឆ្ងាយរវាងអ្នកមាននិងអ្នកក្រ អ្នកជនបទនិងអ្នកទីក្រុង មានតែការអភិវឌ្ឍនៅនឹងទីកន្លែង។ ដូច្នេះវិស័យកសិកម្ម គឺស័ក្តិសមបំផុត ដែលអាចជួយទប់ស្កាត់កម្លាំងពលកម្មធ្វើចំណាកស្រុកទៅក្រៅប្រទេស និងទៅប្រមូលផ្ដុំនៅទីក្រុង។ ស៊ីថេប បានអញ្ជើញមន្ត្រីកសិកម្ម និស្សិត អ្នកជំនួញ ពាក់ព័ន្ធនឹងវិស័យកសិកម្មទៅទស្សនកិច្ច ទៅទទួលការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម នៅតាមបណ្ដាក្រុមហ៊ុន និងកសិដ្ឋាននៅតៃវ៉ាន់ ដើម្បីជាការសិក្សាផ្លាស់ប្ដូរបទពិសោធន៍ ទាក់ទាញវិនិយោគិនតៃវ៉ាន់ និងឲ្យមានការផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើបពីតៃវ៉ាន់មកកម្ពុជា។ យើងនឹងនៅតែបន្តជួយកសិករនិងកសិកម្មកម្ពុជាតាមរយៈការផ្ទេរចំណេះដឹង បទពិសោធន៍ ការវិនិយោគ និងបច្ចេកវិទ្យាកសិកម្មទំនើបតៃវ៉ាន់មកកម្ពុជា។

ព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗ